News Update :

អ្នក​វិភាគ៖ កម្ពុជា​គួរ​គិត​ពី​បញ្ហា​អភិវឌ្ឍន៍​ប្រទេស​ប្រសើរ​ជាង​បញ្ហា​ជម្លោះ​ព្រំដែន

Penulis : bang Sreymom on Saturday, November 3, 2012 | 3:19 PM

Saturday, November 3, 2012

http://www.youtube.com/watch?v=Hqe1iLZzL_o&feature=youtu.be

 នាយស្មាន៖ បុព្វបុរសខ្មែរគ្រប់ៗជំនន់ តែងតែអំពាវនាវ​និង​ផ្តែរ​ផ្តាំដល់ខ្មែរជំនន់ក្រោយ ឲ្យនាំគ្នាការពារទឹកដី សម្បត្តិធនធានរបស់​ប្រទេសជាតិ​ និងការពារ​ស​ត្រូវ​កុំឲ្យ​ឈ្លានពានប្រទេស ។ ចម្លែកអីតែលោក ឡៅ ម៉ុង​ហៃ បែរជាសុំកុំឲ្យខ្មែរគិតពីរឿងទាម​ទារយកកោះ​ត្រ​ល់​និងកម្ពុជា​ក្រោម ដែលជាទឹកដី​កេរដូនតា ​មានតម្លៃ​មិន​អា​ច​កាត់​ថ្លៃបានទៅវិញ ? ​នេះជាបណ្តាំចុងក្រោយ​ដែល​លោក ឡៅ ម៉ុងហៃ ចង់ឲ្យកូនខ្មែរគ្រប់​រូបក្បត់​បណ្តាំ​ដូន​តាឬ ? ឬក៏​លោកយល់ថា សព្វថ្ងៃនេះមានខ្មែរ​ស្នេហា​ជាតិច្រើនពេកយួនមិនអាចយកទឹកដីខ្មែរបាន បាន​ជា​លោកនិយាយបំបាក់ទឹកចិត្តអ្នកទាមទារទឹកដីកម្ពុជាក្រោម និងកោះត្រល់យ៉ាងនេះ ?៕ 

 ដោយ ខែ សុណង 2012-11-02 RFA
ពលរដ្ឋ និង​អ្នក​នយោបាយ​តែង​តែ​គិត​ពី​បញ្ហា​ព្រំ​ប្រទល់​ដែន​រវាង​ប្រទេស​ជិត​ខាង​ គ្នា គឺ​ជា​រឿង​សំខាន់ និង​ជា​អាយុ​ជីវិត​របស់​ប្រទេស​ជាតិ។ ប្រទេស​កម្ពុជា ធ្លាប់​មាន​ជម្លោះ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ទាំង​ប៉ែក​ខាង​កើត និង​ប៉ែក​ខាង​លិច រហូត​ដល់​មាន​សង្គ្រាម​បង្ហូរ​ឈាម​ដាក់​គ្នា​ទៀត​ផង។
ទាក់​ទង​នឹង​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ពី​បញ្ហា​ព្រំដែន​នេះ​ដែរ ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​រឿង​ជម្លោះ​ប្រវត្តិសាស្ត្រ​ដែល​មាន​ភាព​រ៉ាំរ៉ៃ ដែល​បាន​បន្សល់​ទុក​ពី​អតីតកាល​មក។ បញ្ហា​នេះ​អ្នក​វិភាគ​បាន​ជំរុញ​ឲ្យ​អ្នក​ដឹកនាំ​ប្រទេស​គិត​ពី​ការ​អភិវឌ្ឍ ​ប្រទេស​នៅ​ពេល​បច្ចុប្បន្ន​វិញ​ប្រសើរ​ជាង។
ការ​អភិវឌ្ឍ​ប្រទេស គឺ​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ទាំង​នៅ​តំបន់​នៅ​តាម​ព្រំប្រទល់​ដែន និង​តាម​ទី​ប្រជុំ​ជន​ផ្សេងៗ​ទៀត។ ប៉ុន្តែ​បញ្ហា​នេះ នៅ​តាម​តំបន់​ជាប់​ព្រំ​ដែន រដ្ឋាភិបាល​ពុំ​ទាន់​បាន​ធ្វើ​ការ​អភិវឌ្ឍ​បាន​ច្រើន​ដូច​នៅ​ទី​ប្រជុំ​ជន​ នៅ​ឡើយ​ទេ។
ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា នៅ​ក្នុង​បរិបទ​កម្ពុជា បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​គួរ​តែ​យក​បញ្ហា​ជម្លោះ​ព្រំដែន​ដាក់​មួយ​ឡែក និង​គិតគូរ​ពី​ការ​អភិវឌ្ឍ និង​ចង​សម្ព័ន្ធ​ភាព​រវាង​ប្រទេស​ជិត​ខាង​ដែល​ជា​សមាជិក​នៃ​សហគមន៍​ ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នោះ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ មាន​ទស្សនៈ​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ វា​ហួស​ពេល​ទៅ​ហើយ​ចំពោះ​ការ​ចង់​ឲ្យ​មាន​ការ​ទាមទារ​ទឹក​ដី​ខ្មែរ​កម្ពុជា​ ក្រោម និង​កោះត្រល់​របស់​ខ្មែរ ដែល​បាន​បាត់​បង់​នោះ​មក​វិញ។ លោក​អះអាង​ថា អ្វី​ដែល​ជា​បញ្ហា​សំខាន់​នោះ គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​រវាង​ប្រទេស​ជិត​ ខាង ហើយ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ការ​អភិវឌ្ឍ​ប្រសើរ​ជាង​ការ​ទាម​ទារ​រឿង​ ព្រំដែន។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «រឿង​ព្រំ​ប្រទល់​ដែន រឿង​អី​នេះ ខ្ញុំ​មាន​ទស្សនៈ​មួយ​ប្រហែល​ជា​ខុស​ប្លែក​ពី​គេ។ រឿង​កោះត្រល់ បើ​តាម​ខ្ញុំ​ដឹង វា​ចប់​សព្វគ្រប់​អស់​ហើយ រឿង​កម្ពុជា​ក្រោម វា​ចប់​សព្វគ្រប់​អស់​ហើយ។ តាម​ខ្ញុំ​ដឹង គឺ​អា​រឿង​ព្រំប្រទល់​ដែន​រឿង​អី​ហ្នឹង គឺ​រឿង​កោះត្រល់ រឿង​អី​ហ្នឹង ហើយ​និង​កម្ពុជា​ក្រោម​ហ្នឹង យើង​ឈឺ​ក្បាល​វិល​មុខ ចំណាយ​ពេល​វេលា​ចំណាយ​ខួរ​ក្បាល​យើង​ហ្នឹង​ច្រើន​ណាស់។ បើ​ខ្ញុំ​យក​ឧទាហរណ៍​ដូច​ប្រទេស​មួយ ប្រទេស​តូច​ទេ ប្រទេស​ដាណឺម៉ាក គេ​បាត់​ខេត្ត​គេ​ពីរ មុន​សង្គ្រាម​លោក​លើក​ទី​១ រួច​នៅ​តែ​រអ៊ូរទាំៗ​ហើយ​ទាមទារ​ហើយ​ទាមទារ​ទៀត ប៉ុន្តែ​ម្ដង​នោះ​ថា ឈប់​ទៅ​ចំណាយ​ពេល​យូរ​ហើយ អត់​បាន​ការ​ទេ ចំណាយ​ពេលវេលា​ច្រើន​តប់ប្រមល់​អត់​អំពើ​ទេ អ្វី​ដែល​នៅ​សល់​ហ្នឹង គឺ​អភិវឌ្ឍន៍​ទៅ។ មាន​អី​ដល់​គេ​អភិវឌ្ឍ​ទៅ ដី​គេ​អត់​សូវ​មាន​អី​ផង​ទេ ឥឡូវ​គេ​មាន​ប្រជាពលរដ្ឋ ៥​លាន​នាក់។ គេ​ផ្ដល់​ជំនួយ​ឲ្យ​យើង​ហ្នឹង​មិន​តិច​ជាង ៥​លាន​ទេ​មួយ​ឆ្នាំៗ។ នេះ​ទស្សនៈ​ខ្ញុំ ហើយ​យក​ឧទាហរណ៍​ហ្នឹង​មក គឺ​ឈប់​ខ្វល់ខ្វាយ​ទៀត​ទៅ គឺ​រៀបចំ​មិត្តភាព ហើយ​បោះ​បង្គោល​ឲ្យ​ស្រួល​បួល​ទៅ​ចប់​សព្វគ្រប់​ទៅ រឿង​ជាមួយ​ប្រទេស​ជិត​ខាង​ឈប់​ទៀត​ទៅ។ យើង​មិត្តភាព​ជាមួយ​គ្នា​ទៅ យើង​ចូល​អាស៊ាន​ជា​មួយ​គ្នា​ទៅ ខ្ញុំ​ថា​ប្រហែល​ជា​ចំណេញ​ទាំង​អស់​គ្នា​ឈ្នះៗ​ទាំង​អស់​គ្នា​ទៅ​វិញ​ទៅ​មក»។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា មិន​ទាន់​ធានា​បាន​នូវ​ឯករាជ្យ និង​អធិបតីភាព​ទឹកដី​របស់​ខ្លួន​បាន​នៅ​ឡើយ ដែល​ស្នា​ព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ​ដែល​បាន​ទាម​ទារ​ពី​ប្រទេស​ បារាំង ឆ្នាំ​១៩៥៣ នោះ។ ពិសេស​ទៅ​ទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​សង្កត់​ធ្ងន់​ថា ប្រទេស​កម្ពុជា ត្រូវ​បាន​ធានា​ដោយ​អង្គការ​សហប្រជាជាតិ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ កិច្ច​ព្រមព្រៀង​នេះ បាន​នាំ​ឲ្យ​កម្ពុជា មាន​ប្រព័ន្ធ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ សន្តិភាព ការ​ឯកភាព និង​បង្រួប​បង្រួម​ជាតិ ព្រម​ទាំង​សេដ្ឋកិច្ច​ទីផ្សារ​សេរី សម្រាប់​លើក​តម្កើង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «ខ្ញុំ​មិន​ទាន់​បាន​បញ្ជាក់​ពី​រឿង​ការ​ធានា អធិបតីភាព បូរណភាព​ទឹកដី ឯករាជ្យ​ភាព អព្យាក្រឹតភាព ឯកភាព​ជាតិ​ពី​សំណាក់​ប្រទេស​ជិត​ខាង ដែល​ជា​ប្រទេស​ហត្ថលេខី​ពី​សំណាក់​ប្រទេស​ដែល​មាន​អំណាច​ខ្លាំង​ដែរ ដូចជា​កាណាដា ឥណ្ឌា អូស្ត្រាលី ជប៉ុន ហើយ​និង ពិសេស​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ តាម​ពិត ប្រទេស​កម្ពុជា យើង​ហ្នឹង គឺ​អង្គការ​សហប្រជាជាតិ ធានា​តែ​ម្ដង​ហើយ​គេ​មាន​យន្តការ​ទៀត បើ​សិន​ជា​មាន​ការ​រំលោភ​កិច្ច​ព្រមព្រៀង​នេះ​ពី​ភាគី​ណា​ក៏​ដោយ ដូច​ជា​រឿង​ថៃ​អ៊ីចឹង យើង​អាច​លើក គឺ​ថា​គេ​មាន​យន្តការ​គេ​ស្រាប់ ដោះស្រាយ​ការ​រំលោភ​ហ្នឹង»។
បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ នៅ​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ។ បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ភាគី​ទាំង​ពីរ​មាន​ជម្លោះ​នឹង​គ្នា​តាំង​ពី​ឆ្នាំ​២០០៨ មក នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ធ្វើ​ឲ្យ​ទាហាន​ទាំង​សង​ខាង​បាន​ស្លាប់​ដោយ​សារ​តែ​ផ្ទុះ​អាវុធ។ រហូត​ដល់​ភាគី​កម្ពុជា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ អាយ​ស៊ី​ជេ (ICJ) ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ។ ប៉ុន្តែ​បន្ទាប់​ពី​ប្អូន​ស្រី​អតីត​លោក​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន បាន​ជាប់​ឆ្នោត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​មក​នោះ បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ។
ប៉ុន្តែ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បាន​យល់​ឃើញ​ថា បញ្ហា​ព្រំដែន គឺ​ជា​បញ្ហា​ប្រវត្តិសាស្ត្រ​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ដែល​មេ​ដឹកនាំ​គ្រប់​ជំនាន់​មិន​អាច​បំភ្លេច​បាន ពីព្រោះ​វា​ជា​បញ្ហា​បូរណភាព​ទឹកដី និង​អធិបតីភាព​របស់​ប្រទេស​មួយ។ បើ​មិន​ដូច្នេះ​ទេ នឹង​នៅ​តែ​មាន​មហិច្ឆតា​ឈ្លាន​ពាន​ចូល​មក​ទឹក​ដី​កម្ពុជា​ទៀត។ យ៉ាង​ណា​ក៏​ដោយ លោក​ក៏​បាន​ឯកភាព​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​ជា​បញ្ហា​ចាំបាច់ ទន្ទឹម​នឹង​កម្ពុជា មិន​អាច​បំភ្លេច​ព្រំដែន​បាន។
លោក កែម ឡី៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​ខំ​ប្រឹង​គាស់​កកាយ​អា​ចាស់​នោះ ដើម្បី​កុំ​ឲ្យ​គេ​មាន​មហិច្ឆតា​អា​ថ្មីៗ​បន្ត​នេះ។ ជា​រួម យើង​មិន​មាន​ជម្លោះ​អី​ទេ សម័យ​បច្ចុប្បន្ន​នេះ កាល​ណា​មាន​ជម្លោះ​វា​ខាត​ទាំង​អស់​គ្នា។ ក៏ប៉ុន្តែ ប្រសិន​បើ​យើង​ប្រើ​ក្របខ័ណ្ឌ​ច្បាប់​ឲ្យ​បាន​ច្រើន ប្រើ​យុទ្ធសាស្ត្រ​ច្បាប់​ឲ្យ​បាន​ច្រើន ប្រើ​កិច្ច​ព្រមព្រៀង​ឲ្យ​បាន​ច្រើន យើង​មាន​ប្រៀប​ណាស់។ ពីព្រោះ​យើង​មាន​ប្រវត្តិសាស្ត្រ យើង​មាន​កត្តា​ភូមិសាស្ត្រ យើង​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ អ៊ីចឹង​យើង​មាន​ប្រៀប​លើក​លែង​តែ​យើង​មិន​ចង់​ប្រើ​ទេ បើ​យើង​ប្រើ​ដឹង​តែ​ឈ្នះ​ហើយ»។
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការងារ​ព្រំដែន គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​ទាក់​ទង​ទៅ​នឹង​សន្តិសុខ​ជាតិ និង​ទំនាក់​ទំនង​ល្អ​រវាង​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយ បញ្ហា​នេះ​មិន​អាច​យក​មក​ធ្វើ​ជា​រឿង​នយោបាយ​បាន​ទេ។ ហើយ​កិច្ច​ការ​ព្រំដែន គឺ​ជា​កិច្ចការ​អន្តរជាតិ ដែល​ឈរ​ទៅ​លើ​គតិ​ច្បាប់​ត្រឹមត្រូវ។
លោក ផៃ ស៊ីផាន៖ «យើង​ឃើញ​នយោបាយ​មួយ​ដល់​កម្រិត​មួយ​ដែល​គេ​ទទួល​ ស្គាល់​ថា យើង​ជា​ប្រជាជាតិ​ខ្មែរ។ យើង​មាន​អធិបតេយ្យ ហើយ​នឹង​ឯករាជ្យ​ក្នុង​ការ​ធ្វើ​កិច្ចការ​នយោបាយ​ក្រៅ​ប្រទេស ដែល​ឈរ​ទៅ​លើ​ការ​ដោះស្រាយ​ទៅ​តាម​សន្តិសហវិជ្ជមាន ឈរ​លើ​នយោបាយ​មួយ​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​ឯករាជ្យ អព្យាក្រឹត្យ គោលការណ៍​ទាំង​អស់​នេះ វា​ឆ្លើយ​ដូច​គ្នា​ប៉ះ​ដាស់​ជាមួយ​នឹង​គោលការណ៍​របស់​សហគមន៍​អាស៊ាន»។
បញ្ហា​ជម្លោះ​ព្រំ​ប្រទល់​ដែន​គោក និង​ព្រំដែន​ទឹក ជាមួយ​ប្រទេស​ជិត​ខាង​នោះ ដើម្បី​ជៀសវាង​បញ្ហា​កើត​មាន​នៅ​ពេល​ក្រោយ មាន​តែ​តុលាការ​អន្តរជាតិ និង​ការ​កោះ​ប្រជុំ​សន្និសីទ​ទីក្រុង​ប៉ារីស ប៉ុណ្ណោះ ដែល​អាច​ធានា​បាន​យូរ​អង្វែង។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «រឿង​ទឹក​ដី​រឿង​អី​ទាំង​អស់​នេះ បើ​ថា​ជជែក​មិន​ដាច់​ស្រេច​គ្នា កាលណា​ទៅ​តុលាការ​ហើយ បើ​ថា​យើង​ចាញ់​គេ​ឲ្យ​បាត់​ចុះ ក៏​ប៉ុន្តែ​តុលាការ​អន្តរជាតិ គឺ​អា​នៅ​សល់​ប៉ុន្មាន​ហ្នឹង​ហើយ អា​ហ្នឹង​វា​អន្តរជាតិ។ ហើយ​ម៉្យាង​ទៀត រឿង​ទឹក​ដី​ហ្នឹង​ណា បើ​សិន​ជា​យើង​ចរចា​អី​បាន​ស្រួល​បួល ដូច​សម្ដេច​តេជោ ដែល​គាត់​ខំ​ប្រឹងប្រែង​ឲ្យ​មាំទាំ​ទៅ​អនាគត ត្រូវ​កោះ​ប្រជុំ​សន្និសីទ​ទីក្រុង​ប៉ារីស ដែល​ឈរ​លើ​មូលដ្ឋាន​កិច្ច​ព្រមព្រៀង​ទីក្រុង ដើម្បី​ឲ្យ​គេ​ដឹង​ឮ​ថា ឥឡូវ​នេះ​ព្រំប្រទល់​ដែន​យើង​នៅ​ត្រង់​ណាៗ ឲ្យ​គេ​ធានា ឈរ​លើ​មូលដ្ឋាន គោរព ធានា​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា ឲ្យ​ច្បាស់​លាស់ អា​ហ្នឹង​គឺ​រឹងមាំ​រហូត​ទាល់​តែ​ឆេះ​កាល»។
ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាង គណបក្ស​ប្រឆាំង​តែង​តែ​ចោទ​ប្រកាន់​លើ​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់​ថា ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​វៀតណាម នោះ បាន​ធ្វើ​ឲ្យ​ភាគី​កម្ពុជា ខាត​បង់​ទឹកដី ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​បាន​ព្យាយាម​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា​ក៏​ដោយ។
យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​ប្រទេស ជា​ពិសេស​នៅ​តំបន់​ព្រំប្រទល់​ដែន រួម​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ សាលា​រៀន​ជាដើម គឺ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ធ្វើ​ការ​អភិវឌ្ឍ​បាន​ច្រើន​នៅ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

comments | | Read More...

កម្ពុជា​ប្រតិកម្ម​តប​នឹង​សភា​អឺរ៉ុប​ចំ​ពេល​ទស្សនកិច្ច​របស់​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប - Diplomatic misstep: Cambodia reacts to EU Parliament during EU president's visit

ថ្ងៃ សៅរ៍ 03 វិច្ឆិកា 2012
ដោយ ប៉ែន បូណា

Radio France Internationale

ខណៈដែល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុបលោកអ៊ែ​ម៉ាន់វ៉ាន់រ៉ុ​ម​ពុ​យ (Herman Van Rompuy) កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្រសួងការបរទេស​បាន​ផ្សព្វផ្សាយ​ប្រតិកម្ម​របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុងBruxelles តប​ទៅនឹង​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។សម្រាប់​ទីក្រុង​ភ្នំពេញ សភា​អឺរ៉ុប​គួរ​សិក្សា និង​ស្វែងយល់​អំពី​ស្ថានភាព​ក្នុងប្រទេស​កម្ពុជា​ឲ្យ​បាន​ច្បាស់មុន​ពេលធ្វើ​សេចក្តីសម្រេច​អ្វីមួយ​ទៅ​ថ្ងៃ​អនាគត។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក អ៊ែ​ម៉ាន់ វ៉ាន់ រ៉ុ​ម​ពុយ​ (Herman Van Rompuy) ដែល​បាន​មកដល់​កម្ពុជា កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​បាន​សន្យា​គាំទ្រ​កំណែទម្រង់​នានា​របស់​រដ្ឋាភិបាល​កម្ពុជា និង​សន្យា​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន។ ការសន្យា​បែបនេះ​បាន​ធ្វើឡើង​ខណៈដែល​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សុក្រ នៅឯ​វិមាន​សន្តិ​សភាព។ នេះ​បើតាម លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី ដែល​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​នោះ។

ដំណើរ​ទស្សនកិច្ច​របស់ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ធ្វើឡើង​ខណៈដែល សភា​អឺរ៉ុប​ទើបតែ​បានចេញ​សេចក្តីសម្រេច​មួយ កាលពី​ថ្ងៃទី២៦ តុលា ដោយបាន​រិះគន់​ចំពោះ​ការកាត់ទោស​អ្នកប្រឆាំង​រដ្ឋាភិបាល ក្នុងនោះ​មាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ជាដើម។ សភា​សហភាព​អឺរ៉ុប ក៏បាន​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ប្រកបដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា​ពោលគឺ​ចង់​ឲ្យ​មានការ​ចូលរួម​របស់​លោក​សម រង្ស៊ី ផងដែរ។

ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​នេះ ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​ទីក្រុង​ប្រ៊ុចសែល​បាន​បញ្ចេញ​ប្រតិកម្ម។ ប្រតិកម្ម​ដែល​ក្រសួងការបរទេស​កម្ពុជា​បាន​ផ្សព្វផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ បាន​បដិសេធ​ទាំងស្រុង​ទៅនឹង​ការចោទប្រកាន់ និង​មតិយោបល់​ទាំងឡាយ​របស់​សភា​អឺរ៉ុប។ សម្រាប់​ទីក្រុង​ភ្នំពេញ ការកាត់ទោស​លោក សម រង្សី និង​លោក ម៉ម សូណង់ដូ គឺ​មិនមែន​ទាក់ទង​ទៅនឹង​រឿង​នយោបាយ​ទេ។ ប៉ុន្តែ លោក សម រង្ស៊ី បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បាន​ដក​បង្គោល​ព្រំដែន ខណៈដែល​លោក ម៉ម សូណង់ដូ គឺជា​មេក្លោង​នៃ​ចលនា​អបគមន៍។


ទាក់ទង​នឹង​ការបោះឆ្នោត កម្ពុជា​បាន​អះអាងថា រាល់​សមាជិក​ទាំង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សុទ្ធ​តែមាន​ភាពឯករាជ្យ អព្យាក្រិត្យ មិន​ប្រកាន់​បក្ស និង​មិន​លំអៀង។ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចាត់ទុក​សំណូមពរ​ឲ្យ​ផ្សះផ្សារ​ជាមួយ​លោក​សម រង្ស៊ី ថា​ជាការ​ជ្រៀតជ្រែក​ទៅក្នុង​ការសំរេច​របស់​តុលាការ។ តំណាង​រដ្ឋាភិបាល​កម្ពុជាប្រចាំ​ក្រុង ប្រ៊ុចសែល​ក៏បាន​សុំ​ឲ្យ​សភា​អឺរ៉ុប​សិក្សា និង​ស្វែងយល់​អំពី​ស្ថានភាព​ក្នុងប្រទេស​កម្ពុជា​ឲ្យ​បាន​ច្បាស់ មុន​ពេលធ្វើ​សេចក្តីសម្រេច​អ្វីមួយ​ទៅ​ថ្ងៃ​អនាគត។

គួរ​កត់សម្គាល់ថា ការផ្សព្វផ្សាយ​ប្រតិកម្ម​របស់​ឯកអគ្គរាជទូត​កម្ពុជា​ទៅកាន់​សភា​សហភាព​អឺរ៉ុប បានធ្វើ​ឡើង​ចំ​ពេលដែល​ទស្សនកិច្ចរ​បស់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​កម្ពុជា។ យ៉ាងណាក៏ដោយ នៅក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Herman Van Rompuy កាលពី​ម្សិលមិញដោយបឹទទ្វា ភាគី​ទាំងពីរ​មិនបាន​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា​ទេ នេះ​បើ​យោងតាម​ជំនួយការ​របស់លោក​នាយក​រដ្ឋមន្ត្រី៕

comments | | Read More...

មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា​ពុំ​មាន​ការ​លក់​ជួល​ដី​តាម​ព្រំដែន​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង - Gov't officials deny land leased to Vietnamese

២៩-តុលា-២០១២៖ ផ្ទះ​ជនជាតិ​វៀតណាម ដែល​មក​ជួល​ដី​កសិកម្ម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល។(RFA/Den Ayuthyea)
2012-11-03
ដោយ ដែន អយុធ្យា
Radio Free Asia

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​បញ្ហា​សង្គម​ក្នុង​ប្រទេស​កម្ពុជា បាន​ព្រួយ​បារម្ភ​ពី​សកម្មភាព​ទិញ​លក់ ឬ​ជួល​ដី​ទៅ​ឲ្យ​ប្រជាជន​វៀតណាម ក្នុង​ខេត្ត​ជាប់​ព្រំដែន។

ទន្ទឹម​នឹង​ការ​ព្រួយ​បារម្ភ​នេះ ពួក​គេ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​ឲ្យ​គង់វង្ស​ទៅ​ថ្ងៃ​អនាគតប៉ុន្តែ ផ្ទុយ​ទៅ​វិញ មន្ត្រី​រដ្ឋាភិបាល​បាន​ប្រតិកម្ម​ថា មិន​មាន​សកម្មភាព​ទិញ ឬ​ជួល​ដី​តាម​បន្ទាត់​ព្រំដែន​ទៅ​ឲ្យ​ជន​បរទេស​ប្រទេស​ជិត​ខាង​នោះ​ទេ ព្រោះ​ច្បាប់​បាន​ហាម​ឃាត់។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​អះអាង​ថា សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​ភាគ​ច្រើន​មាន​លំនៅឋាន​ជាប់​តាម​បន្ទាត់​ព្រំដែន គ្មាន​ដីធ្លី​កសិកម្ម​ដើម្បី​បង្ក​បង្កើន​ផល​ទៀត​ទេ ព្រោះ​ឈ្មួញ​ខ្មែរ និង​វៀតណាម បាន​ប្រមូល​ទិញ​ក្នុង​តម្លៃ​ខ្ពស់។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​ភាព​ក្រីក្រ ពួក​គាត់​ត្រូវ​បង្ខំ​ចិត្ត​លក់​ដី​កសិកម្ម​ទាំង​នោះ​ទៅ​ឲ្យ​ឈ្មួញ ហើយ​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​មុខ​របរ​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។


លោក អ៊ុក សារឿន អនុប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា រូបភាព​នៃ​ការ​ជួល​ដី​តាម​ព្រំដែន​ក្នុង​មូលដ្ឋាន​នេះ​ទៅ​ឲ្យ​ឈ្មួញ ឬ​ជន​ជាតិ​វៀតណាម មាន​លក្ខណៈ​ចាក់​គ្រឹះ​យូរ​អង្វែង និង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ព្រួយ​បារម្ភ​នៅ​ត្រង់​ថា ទៅ​ថ្ងៃ​ខាង​មុខ​អាច​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​វៀតណាម ដោយ​សារ​រដ្ឋាភិបាល​គ្រប់គ្រង​មិន​បាន​ដិតដល់ ចំពោះ​ការ​រីក​រាលដាល​នៃ​ការ​ទិញ​លក់ ឬ​ជួល​ដី​តាម​ព្រំដែន​នោះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ពិនិត្យ និង​បញ្ឈប់​សកម្មភាព​ទិញ​លក់ ឬ​ជួល​ដី​តាម​បន្ទាត់​ព្រំដែន​ឲ្យ​បាន​ជា​ស្ថាពរ បើ​មិន​ដូច្នេះ​ទេ អាច​នឹង​កើត​មាន​បញ្ហា​ព្រំដែន​ធ្ងន់ធ្ងរ​នា​ថ្ងៃ​ខាង​មុខ។

ស្រដៀង​គ្នា​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ក៏​បាន​រក​ឃើញ​ថា រូបភាព​នៃ​ការ​ទិញ​លក់ ឬ​ជួល​ដី​តាម​ព្រំដែន​ទៅ​ឲ្យ​ឈ្មួញ ឬ​ជនជាតិ​វៀតណាម បាន​កើត​មាន​ក្រោយ​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ។ លោក​ថា រូបភាព​នេះ​មិន​ដឹង​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ឬ​ប្រជាជន​វៀតណាម ដើម្បី​ដណ្ដើម​ជីវភាព​ការងារ​ពី​ពលរដ្ឋ​ខ្មែរ ឬ​បែប​ណា​ទេ ប៉ុន្តែ​រូបភាព​នេះ​ឃើញ​កើត​មាន​តាម​ខេត្ត​ជាប់​បន្ទាត់​ព្រំដែន។ លោក​សុំ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​រាល់​សកម្មភាព​ទិញ​លក់ ឬ​ជួល​ដី​តាម​ព្រំដែន​ទៅ​ឲ្យ​ជាតិ​សាសន៍​ដទៃ ពិសេស​ជន​ជាតិ​វៀតណាម ដើម្បី​ទប់​ស្កាត់​ជម្លោះ​ព្រំដែន​ដែល​អាច​នឹង​កើត​មាន​រវាង​ប្រទេស​ទាំង​ ពីរ​នា​ថ្ងៃ​អនាគត។

យ៉ាង​នេះ​ក្តី លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ថា ច្បាប់​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ទិញ​លក់ ឬ​ជួល​ដី​តាម​ព្រំដែន​ទៅ​ឲ្យ​បរទេស ពិសេស​ជាតិ​សាសន៍​ប្រទេស​ជិត​ខាង​ជាប់​ភូមិ​ផង​គ្នា​នោះ​ទេ។ លោក​បន្ត​ថា ការ​វិនិយោគ ឬ​ជួល​ដី​តាម​ព្រំដែន រដ្ឋាភិបាល​ក៏​មិន​បាន​វិនិយោគ​ឲ្យ​ជន​ជាតិ​ប្រទេស​ជិត​ខាង​កម្ពុជា ដែរ ប៉ុន្តែ​បើ​ជន​បរទេស​មក​ពី​ប្រទេស​ឆ្ងាយៗ មាន​នៅ​អឺរ៉ុប ជាដើម ទើប​មាន​សិទ្ធិ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​ការ​ឯកភាព​ដោយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។

លោក វ៉ា គឹមហុង លោក​ច្រាន​ចោល​ព័ត៌មាន​ដែល​ចោទ​ថា មាន​ជន​បរទេស​ប្រទេស​ជិត​ខាង​កម្ពុជា បាន​មក​ទិញ ឬ​ជួល​ដី​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​នោះ ជា​រឿង​មិន​ពិត ព្រោះ​អាជ្ញាធរ​មិន​ដែល​បាន​អនុញ្ញាត​ទេ។

ទោះ​ជា​បែប​នេះ​ក្តី លោក នង ឡេង ជំទប់​ទី២ សង្កាត់​បាវិត ខេត្ត​ស្វាយរៀង លោក​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ដីធ្លី​ភាគ​ច្រើន​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម នា​ក្រុង​បាវិត ឈ្មួញ ឬ​ជន​ជាតិ​វៀតណាម បាន​ទិញ និង​ជួល​ពី​កសិករ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់។ លោក​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ទិញ​លក់ ឬ​ជួល​ដី​តាម​បន្ទាត់​ព្រំដែន​ទៅ​ឲ្យ​ជន​ជាតិ​វៀតណាម របស់​ពលរដ្ឋ​ខ្មែរ ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ អាច​នាំ​ឲ្យ​បាត់​បង់​បូរណភាព​ទឹកដី​កម្ពុជា នា​ថ្ងៃ​អនាគត។ ផ្ដើម​ពី​បញ្ហា​នេះ លោក នង ឡេង បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់ និង​ពិនិត្យ​រាល់​សកម្មភាព​ទិញ​លក់ និង​ជួល​ដី​តាម​ព្រំដែន ទៅ​ឲ្យ​ជន​ជាតិ​ប្រទេស​ជិត​ខាង​កម្ពុជា ឲ្យ​បាន​ច្បាស់​លាស់។

ត្រង់​ចំណុច​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​បញ្ជាក់​ថា ការ​ឃុបឃិត​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ ដើម្បី​លក់​ដី​ទៅ​ឲ្យ​ជន​ជាតិ​ប្រទេស​ជិត​ខាង ជា​រឿង​ខុស​ច្បាប់ ព្រោះ​ច្បាប់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​គ្រប់គ្រង​ដីធ្លី ឬ​ផ្ទះ​ទាំង​ស្រុង​នោះ​ទេ។

ទាក់​ទិន​ការ​គ្រប់គ្រង​ដីធ្លី និង​ផ្ទះ​សម្បែង​នេះ​ដែរ ច្បាប់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស ឬ​ក្រុមហ៊ុន​បរទេស មាន​សិទ្ធិ​កាន់​កាប់​ដី​ដោយ​ដាក់​ឈ្មោះ​របស់​ខ្លួន​ផ្ទាល់​នោះ​ទេ។ ក៏ប៉ុន្តែ អ្នក​វិនិយោគ​បរទេស​អាច​នឹង​ទទួល​បាន​កិច្ចសន្យា​ជួល ដែល​មាន​រយៈពេល​រហូត​ដល់​ទៅ ៥០ឆ្នាំ និង​អាច​បន្ត​កិច្ចសន្យា​បាន។

បន្ថែម​លើ​នេះ ច្បាប់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​ណា​មួយ​ដែល​នៅ​ ផ្ទាល់​ដី មាន​ដូច​ជា​ដី និង​អចលនទ្រព្យ​នៅ​ជាន់​ផ្ទាល់​ដី​នោះ​ទេ។

អាជ្ញាធរ​កម្ពុជា បាន​ផ្តល់​សុពលភាព​តែ​ចំពោះ​ការ​ផ្ទេរ​ប័ណ្ណ​កម្មសិទ្ធិ​សម្រាប់​ផ្ទះ​ល្វែង ដែល​នៅ​ជាន់​លើ និង​ខុនដូ (Condo) នានា ដោយ​ប័ណ្ណ​កម្មសិទ្ធិ​មាន​ពីរ​ប្រភេទ អាច​ជា​ប្លង់​ទន់ ឬ​ក៏​ជា​ប្លង់​រឹង។ ប្លង់​ទាំង​ពីរ​នេះ សុទ្ធ​តែ​ស្រប​ច្បាប់​នៅ​ប្រទេស​កម្ពុជា៕
comments | | Read More...

កិច្ចសម្ភាសន៍ស្តីពីស្ករលោហិត - RFA interview of Mu Sochua on Blood Sugar in Cambodia


http://www.youtube.com/watch?v=MIz7Ior3g1E
comments | | Read More...

Cambodian opposition looks to Obama to demand for free and fair election in Cambodia



http://www.youtube.com/watch?v=AF2YnNIxcHI
comments | | Read More...

Ir Channa on Khmer Rough Tribunal



http://www.youtube.com/watch?v=uhqjOK9pL1Q&feature=youtu.be
comments | | Read More...

IPU Resolution on Cambodia

CASE OF SAM RAINSY DISCUSSED AT THE LAST MEETING OF THE INTER-PARLIAMENTARY UNION (IPU) RESOLUTION ADOPTED BY CONSENSUS BY THE IPU GOVERNING COUNCIL AT ITS 191st SESSION (QUEBEC, 24 OCTOBER 2012) (Excerpts) The IPU supports the view of the United Nations' Special Rapporteur on Human Rights in Cambodia, Professor Surya Subedi, in his 16 July 2012 report to the U.N. Human Rights Council, which states in particular that "The allegation made by the [Cambodian] Government was that Mr. Sam Rainsy had manipulated a map to show that Vietnam had encroached on the territory of Cambodia. In any properly functioning democracy, such political matters should be debated in the parliament and become a matter of public debate rather than the subjet of a criminal case before courts." The IPU calls for effort to continue to make it "possible for Mr. Sam Rainsy to return to Cambodia to make, as the country's principal opposition leader, a meaningful contribution to free and fair elections in 2013." It endorses the U.N. Special Rapporteur 's appeal for negotiations between Cambodia's ruling party and opposition aimed at a political solution that would ensure that "Mr. Sam Rainsy can soon resume his place as a member of the National Assembly and stand as a candidate in the upcoming elections."
comments | | Read More...

Find us on Facebook

សូមចុច Like ដើម្បីទទួលអី្វៗ ថ្មីជារាងរាល់ថ្ញៃ

Blogger news

About

 
Design Template by panjz-online | Support by creating website | Powered by Blogger